រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ពិធីការិនីដ៏ល្បីឈ្មោះគឺ អ្នកនាង យុគ ចិន្តា ជួបទុក្ខជាទម្ងន់ដោយអ្នកម្តាយជាទីគោរពស្រឡាញ់របស់ខ្លួនត្រូវទទួលមរណភាព ខណៈអ្នកនាងបានលើកឡើងថាម្តាយខ្លួនបានសាងបុណ្យុច្រើនណាស់ ម្តេចក៏បែរត្រូវមកអាយុខ្លីយ៉ាងនេះទៅវិញ ជាហេតុធ្វើឲ្យអ្នកនាងហាក់ទទួលយកចំពោះការបាត់បង់អ្នកម្តាយនេះបាន រហូតដល់បានឃើញអាវសដែលម្តាយធ្លាប់ទិញឲ្យកាលពីគាត់នៅមានជីវិត ក៏រិតតែធ្វើឲ្យអ្នកនាង យុគ ចិន្តា ស្រែកទ្រហោយំគួរឲ្យសោកសង្រេងជាពន់ពេក។

អ្នកនាង យុគ ចិន្តា បានយំរៀបរាប់ និងសរសេរបង្ហោះនៅលើបណ្តាញសង្គមថា «អ្នកម្តាយរបស់កូនអើយ កូនអស់ម្តាយហៅហើយ ម្តាយទៅឆ្ងាយពីកូនហើយ កូនរស់ដោយគ្មានម៉ែពីពេលនេះតទៅ…..ម៉ែអើយ….🙏
ហេតុអីក៏ម្តាយចាកចោលកូនលឿនម្ល៉េះ…….😭😭😭😭 អ្នកម្តាយដ៏សែនមានគុណ កូនពិតជាទទួលយកមិនទាន់បានទេ អ្នកម្តាយអត់មានឈឺអីសោះ ឈុតថ្មីដែលម៉ែអោយកូនកាត់ទុកស្លៀកធ្វើបុណ្យរួមគ្នា ម៉ែនៅឯណា ម៉េចទុកកូនចោលបែបនេះ ម៉ែអើយម៉ែ កូនស្តាយណាស់ម៉ែ….🙏🙏🙏🙏 ម៉ែសាងបុណ្យច្រើនណាស់ម៉េចក៏ម៉ែអាយុខ្លីយ៉ាងនេះ😭😭 សូមដួងវិញ្ញាណក្ខ័ណម៉ែបានសោយសុគិតិភពណាម៉ែ ជាតិណា ណា កូនប្រាថ្នាជាកូនម៉ែទៀត សូមម៉ែទៅអោយបានសុខណាម៉ែណា»៕