រាជធានីភ្នំពេញ៖ ការស្កេន QR កូដ ដើម្បីទូទាត់ទំនិញនៅលើទីផ្សារ កំពុងទទួលបានការពេញនិយមបំផុតសម្រាប់អ្នកលក់គ្រប់ៗរូប។ អតិថិជនទាំងអស់ដែលមាន អេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទដៃ នៅក្នុងម៉ឺនុយ “ទូទាត់តាម QR” យើងក៏អាចជ្រើសរើសរូបភាព QR ពីទូរស័ព្ទរបស់យើង ឬក៏បញ្ចូលលេខសម្គាល់របស់អ្នកលក់ (លេខនៅខាងក្រោមឃ្យូអរកូដរបស់ វីសា ឬម៉ាស្ទ័រកាត) យកមកប្រើសម្រាប់ទូទាត់តាម ស្កេន QR បានយ៉ាងងាយបំផុត។

ការផ្តល់ជូននូវវិធីងាយៗរបស់ធនាគារអេស៊ីលីដា ក្នុងការទូទាត់សាច់ប្រាក់របស់របស់អតិថិជនគ្រប់រូបតាមរយៈស្កេន QR កូដ គឺក្នុងគោលបំណងចូលរួមកាត់បន្ថយការប៉ះផ្ទាល់ជាមួយសាច់ប្រាក់ រក្សាសុវត្ថិភាព និងផ្តល់នូវភាពងាយស្រួលដូចជាការអាប់លុយត្រលប់វិញ ដែលអាចជាមូលហេតុនៃការចម្លងមេរោគគ្រប់ប្រភេទដោយមិនដឹងខ្លួន។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh
#ACLEDA #ACLEDABank #ACLEDAmobile #ACLEDAApp #QRPayment