រាជធានីភ្នំពេញ៖ តារាចម្រៀងស្រីសិចស៊ី កញ្ញា រតនៈ ពិសី បានប្រកាសជាចំហថា នាងនឹងចូលខ្លួនបម្រើ ក្នុងវិស័យសិល្បៈចម្រៀងឡើងវិញ ទោះក្នុងរដូវកាលជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលក្ដី ដោយបានចេញនូវបទចម្រៀងថ្មីមួយបទ មានចំណងជើងថា «Hater» ។

តារាចម្រៀងចូលចិត្តបញ្ចេញដើមទ្រូងទ្រលុកទ្រលន់ រតនៈ ពិសី បានថ្លែងថា ជាការពិតនាងបានសម្រេច ចិត្តចូលឲ្យជ្រៅ ទៅក្នុងការងារសិល្បៈ ចម្រៀងរបស់នាងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់ជាច្រើនខែព្រោះតែកូវីដ-១៩ វាយលុយ ជាសកល និងជាប់ដៃលើជំនួញឆ្លងទ្វីបរបស់ខ្លួន ដោយរូបនាងនឹងបន្តថត និងផលិតបទចម្រៀងដើម្បីបំពេញតម្រូវការទីផ្សារ និងអ្នកគាំទ្រដែលតែងតែគាំទ្រ នូវបទចម្រៀងរបស់នាងកន្លងមក។ នាងបន្តថា ម្យ៉ាងទៀត ពេលដែលនាង គ្មានសកម្មភាព សិល្បៈកន្លងមក គឺនាងបានងាកទៅពង្រឹងលើមុខជំនួញរកស៊ីរបស់ខ្លួន និងលក់ផលិតផលនានា ព្រោះការងារសិល្បៈ មិនអាច ដំណើរការទៅមុខបាន ក្នុងសម័យកូវីដនេះបានឡើយ។

បើងាយទៅមើលពីសម្រស់វិញ ស្រីស្អាតរូបនេះ លេងខ្លួនមិនធម្មតាឡើង ជាពិសេស សម្រស់ដើមទ្រូងដ៏ទ្រលុកទ្រលន់នាង បានធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ដែលឈាមច្រមុះ៕