រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបហើយ ក្រោយពីបែកបាក់ចំណងស្នេហាជាមួយនាយហុងដា អតីតតារាកំប្លែងនាងឃ្មឹប បានធ្លាក់ខ្លួនដុនដាបខ្លាំង ហៅលែងឮរហូតដើរផ្លូវខុសប្រើប្រាស់ថ្នាំញៀន និងគិតខ្លីចង់ធ្វើអត្តឃាតខ្លួនទៀតផង។ តែយ៉ាងណា ក្រោយពីបាត់មុខបាត់មាត់មួយរយៈនេះ ស្រាប់តែមានការបែកធ្លាយរូបថតរបស់នាងអង្គុយកៀកកើយជាមួយនឹងប្រុសវ័យក្មេងម្នាក់ ដែលសង្ស័យថា អ្នកស្អំបេះដូងនាង។

ក្រោយពីបែកធ្លាយរូបថតនាងឃ្មឹប នៅជាមួយនឹងប្រុសក្មេងមិនទាន់ស្គាល់អត្តសញ្ញាណនេះ គេនៅមិនទាន់ដឹងច្បាស់ថា បុរសវ័យក្មេងនោះជាគូសង្សាររបស់នាងឃ្មឹប ឬយ៉ាងណាទេ តែមហាជនមានការចាប់អារម្មណ៍ណាស់ ហើយបើនាង និងបុរសវ័យក្មេងនោះជាគូស្នេហ៍នឹងគ្នា ក៏ជារឿងល្អដែរ ព្រោះនាងមិនរស់នៅឯកោទៀតទេ៕