ស្មុគស្មាញការងារផង បញ្ហជិវិតផ្ទាល់ខ្លួនផង ស្នេហាផង ជីវភាពរស់នៅប្រចាំថ្ងៃផង សរុបមកគឺគ្រប់ទិសតែម្តង។ មនុស្សជាច្រើនអាចគិតថា ខ្លួនអែងស្អប់បំផុតគឺទុក្ខព្រួយ តែដល់ពេលណាដែលទុក្ខមកដល់ បែរជាយកវាមកអោបជាប់ទ្រូងមិនលែង។ទុក្ខព្រួយ គឺជារសជាតិម្យ៉ាង ដែលអាចធ្វើអោយយើង ល្ហិតល្ហៃ ធ្វើអោយយើងយំ ពេលខ្លះហួរទឹកភ្នែកដោយមិនដឹងខ្លួន និងពិបាកផ្តោតអារម្មណ៍ធ្វើការទាំងអស់។

ហេតុផល ដែលនាំអោយយើងមានទុក្ខ គឺកើតចេញពីចិត្តរបស់យើងនេះអែង។ ពេលខ្លះទុក្ខ កើតឡើងព្រោះតែមនុស្សយើងសង្ឃឹមហួសពីលទ្ធភាពដែលយើងធ្វើបាន រំពឹងកាន់តែខ្ពស់ ការឈឺចាប់ក៏កាន់តែខ្លាំង។រៀនទទួលយកការពិត អ្វីដែលប្រុងនិងកើតហើយ វាត្រូវតែកើតឡើង រៀនដោះស្រាយនិងបញ្ហ មិនមែនជួបបញ្ហហើយមិនព្រមដោះលែងសេចក្តីទុក្ខព្រួយអោយរសាត់ឆ្ងាយពីយើងទេ។

កុំខ្លាចថាខ្លួនអែងធ្វើមិនបាន កុំគិតច្រើនពេក កុំបារម្ហពេក អ្វីគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ ចូរចាំថា ជីរិតតែងតែជួបឧបសគ្គជៀសមិនផុត តែកុំអោយខ្លួនអែងត្រូវ ឧបសគ្គមករារាំងបានអោយសោះ។ ដោយ៖ AN