បណ្តាប្រទេសជុំវិញពិភពលោក កំពុងព្រួយបារម្ហយ៉ាងខ្លាំង ចំពោះការរីករាលដាលពីវិរុសកូវិត១៩។ បច្ចុប្បន្នមិនទាន់មានប្រទេសណា អាចលុបបំបាត់ជំងឺនេះនៅឡេីយទេ ជាហេតុធ្វេីអោយ អង្គការសុខភាពពិភពលោក បានដាស់តឿនម្តងហេីយម្តងទៀត ចំពោះការអនុវត្តវិធានការការពារអោយបានខ្ចាប់ខ្ជួន។ ថ្មីៗនេះ Who បានចែករំលែកពីរប្រៀបក្នុងការពាក់ម៉ាស់ដែលអាចកាត់បន្ថយការចំលងមេរោគ។

ប្រសិនការពាក់ម៉ាស់របស់អ្នក ស្ថិតនៅពីក្រោមច្រមុះ ឬ នៅពីក្រោមមាត់ ការពាក់ម៉ាស់មានចន្លោះប្រហោងនៅចំហៀង នោះវិរុសអាចតោងចូលទៅក្នុងបាន។ ម៉ាស់មានច្រេីនប្រភេទ ដោយអ្នកគួរស្វែករកប្រភេទម៉ាស់ណាមួយដែលសក្តិសម និងមានគុណសម្បត្តិ ក្នុងការគ្រប់គ្រងច្រមុះ មាត់ ចង្កា ដោយគ្មានចន្លោះនៅផ្នែកណាមួយ។ ទន្ទឹងនឹងនេះការរក្សាគម្លាត ការលាងដែអោយបានញឹកញាប់ជាមួយជែល ឬ សាប៊ូ និងការពាក់ម៉ាស់ជាប្រចាំ ជាពិសេសពេលក្អក ឬកណ្តាស់ គួរទប់ជាមួយកែងដែ ជំនួសអោយប្រេីដែផ្ទាល់ ដេីម្បីកាត់បន្ថយហានិភ័យពីការឆ្លងអោយមានប្រសិទ្ធិភាពខ្ពស់៕

ដោយ៖ AN