ភាពភ័យខ្លាចស្លន់ស្លោ ឬហៅថាវិចារណញ្ញាណអវិជ្ជមានត្រូវបានចែកចេញជាពីរគឺ ការជឿនឹងគិតថារឿងអាក្រក់នឹងកើតឡើង ហើយនឹងការគិតថាមនុស្សដទៃនឹងធ្វើបាបខ្លួន។ ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលអ្នកគិតថាអាចជាមនុស្សខ្លាចជ្រុល ឬភ័យស្លន់ស្លោនោះអ្នកអាចមើលដឹងបានតាមរយះអាកប្បកិរិយា ពាក្យសម្ដីនឹងការនិយាយរបស់ពួកគេ។

១. ការចូលចិត្តឈ្លោះប្រកែកយកតែឈ្នះ
២. ការព្រួយបារម្ភអំពីការបោកបញ្ឆោត
៣. មានការការពារខ្លាំងទៅលើគ្រប់ទង្វើ
៤. ធ្វើការវិភាគមិនឲ្យសល់អ្វីសោះ
៥. ការមិនជឿទុកចិត្តអ្នកដទៃ
៦. ពិបាកក្នុងការលើកលែងទោសឲ្យអ្នកដទៃ
៧. ការវិនិច្ឆ័យដែលប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ
៨. បង្ហាញអារម្មណ៍ដែលត្រូវបានគេក្បត់ឬខ្លាចគេក្បត់
៩. នៅមិនស្រណុក ហើយធ្វើចិត្តឲ្យសប្បាយមិនកើត តែងតែគិតត្រៀមខ្លាចបញ្ហាកើតមានជានិច្ច

វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺសុខភាពផ្លូវចិត្តដែលបណ្តាលឲ្យអ្នកមានការរស់នៅដោយមានតែការព្រួយបារម្ភ ការភ័យខ្លាចដែលមនុស្សជុំវិញខ្លួនអាចព្យាយាមបោកប្រាស់ឬធ្វើបាបអ្នក វាជាជំងឺអសមត្ថភាពមួយដែលអ្នកគួរតែចៀសវាងឲ្យបាន៕