ស្ថានភាពពេលនេះ សម្ងំនៅផ្ទះ ជាដំណោះស្រាយមួយសម្រាប់គេចពីការប្រឈមឆ្លងវីរុស COVID-19។ ប៉ុន្តែទន្ទឹមនឹងនេះ អំឡុងពេលនៅផ្ទះ យើងទាំងអស់គ្នា អាចនឹងមានបញ្ហាផ្លូវអារម្មណ៍មិនខាន ហេតុនេះទើបយើង លើកយកអត្ថបទនេះឡើង ជួយគ្នាយើងអាចនៅផ្ទះដោយសប្បាយចិត្ត បើទោះជាបញ្ហាផ្លូវអារម្មណ៍មួយចំនួន ពិសេសរឿងស្ត្រេស កើតឡើងក៏ដោយ ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

– ទទួលយកការពិត៖ បើអារម្មណ៍យើងចាប់ផ្តើមច្របូកច្របល់ ពីស្ថានភាពជុំវិញខ្លួន អ្វីយើងត្រូវចងចាំ កុំបន្ទោសខ្លួនឯងឲ្យសោះ។ ទទួលយកអ្វីកើតឡើង និងជឿជាក់ យើងជាមនុស្សបែបណា ហើយគិតថា អ្វីកំពុងកើតឡើងចំពោះខ្លួនយើង គឺមានហេតុផលរបស់វា ដូចជាការរាតត្បាតវីរុស Covid-19 ជាដើម។

– ផ្តោតលើការដកដង្ហើមរបស់យើង៖ ដង្ហើម ជាវិធីសាមញ្ញមួយ តែអស្ចារ្យ និងមានឥទ្ធិពលបំផុត សម្រាប់យើងទាំងអស់គ្នាអំឡុងពេលឆ្លងកាត់កាលៈទេសៈបែបនេះ។ ទោះបីជាយើងប្រឈមពេលវេលាពិបាកប៉ុណ្ណាក៏ដោយ ដកដង្ហើមឲ្យបានវែងៗ ជាវីធីសាស្ត្រល្អបំផុត ជួយសម្រួលផ្លូវអារម្មណ៍យើងបាន។

– ឧស្សាហ៍រំឭកខ្លួនឯង៖ វិធីសាស្ត្រដ៏ល្អបំផុតសម្រាប់គ្រប់គ្រងអារម្មណ៍យើង ត្រូវតែរំឭកខ្លួនឯងថា ជុំវិញខ្លួនយើងសុទ្ធតែជាអ្វីដែលល្អ។ នៅពេលយើងគិតពីរឿងអ្វីមួយល្អ ហើយយកមកប្រៀបធៀបជាមួយស្ថានភាពយើងបច្ចុប្បន្ន និងអារម្មណ៍យើងនៅកន្លែងណាមួយ ក៏អាចធ្វើឲ្យសប្បាយចិត្តបានដូចគ្នា។

– ប្តេជ្ញាធ្វើឲ្យបាន៖ ដើម្បីជួយសម្រួលដល់អារម្មណ៍អំឡុងពេលស្ថិតក្នុងស្ថានការណ៍ពិបាកណាមួយ ការតាំងចិត្ត ក៏ជារឿងល្អមួយអាចឲ្យអារម្មណ៍យើងរីករាយដូចគ្នា៕