កាហ្វេគឺជាភេសជ្ជៈ ជួយដាស់អារម្មណ៍កាត់បន្ថយការស្មុគស្មាញ ឬ ងងុយដេក។ ប៉ុន្តែប្រការខ្លះកាហ្វេផ្តល់គុណវិបត្តិ ប្រសិនបេីយេីងមិនបានដឹងពេលវាត្រឹមត្រូវក្នុងការទទួលទាន។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ផឹកកាហ្វេចន្លោះម៉ោង ៨-៩: មនុស្សភាគនិយមបំផុតទទួលទានកាហ្វេក្នុងចន្លោះនេះ ប៉ុន្តែពេលវេលានេះ គឺជាពេលដែលសមាសធាតុCortisol បង្កេីនអរម៉ូន បង្កអោយឈឺក្បាល។

ផឹកចន្លោះពីម៉ោង ១២-១៣: នេះជាពេលវេលាមួយដែលផឹកហេីយងាយប្រឈមនិងបញ្ហដំបៅក្រពះ បង្កេីនបន្ទុកលេីថ្លេីម និងតម្រងនោម។

ផឹកចន្លោះម៉ោង ១៥-០០: ទោះបីឃ្លានកំរិតណាក៏មិនគួរផឹកនៅពេលវេលានេះដែរ ព្រោះវាប៉ះពាល់ដល់ដំណេក ជាពិសេសកាហ្វេសំបូរ សារជាតិកាហ្វេអុីន ធ្វេីអោយថ្លេីមខ្សោយ មិនល្អចំពោះសុខភាពក្នុងពេលខាងមុខ។

ប្រការល្អ អ្នកគួរផឹកកាហ្វេនៅចន្លោះ១៣.៣០-១៥រសៀល ឬ មុនពេលហាត់កីឡា ដេីម្បីលុបបំបាត់ការងងុយគេង និង ស្មុគស្មាញ ព្រមទាំងជួយសំរួលដល់ការរំលាយអាហារផងដែរ៕

ប្រភព៖ phunutoday
ដោយ៖ AN