រាជធានីភ្នំពេញ ៖ តារាកំប្លែងដ៏ល្បីឈ្មោះមួយរូបគឺលោក ចែម ចាន់ដារ៉ា ហៅនាយ ពាក់មី ហាក់នៅតែទទួលបានប្រជាប្រិយភាព បើទោះបីជានៅក្នុងសម័យផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ស្របពេលដែលអ្នកសិល្បៈមួយចំនួនផ្សេងទៀតកំពុងតែឈរជើងទំនេរ និងពិបាកក្នុងការរកប្រាក់ចំណូល។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺនាយ ពាក់មី បានបង្ហោះរូបភាពមួយចំនួននៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជាមួយនឹងតារាស្រីសាច់សខ្ចីមួយរូប ដោយបានបន្ថែមសារមួយចំនួនយ៉ាងដូច្នេះថា «ជីវិតអ្នកថតកុនដូចខ្ញុំ​ មិនស្រួលជាងកាលនៅធ្វេីសំណង់ប៉ុន្មានទេ​ តែដេីម្បីប្រពន្ធកូន​ ស៊ូទ្រាំថតទាំងអៀន​ ទាំងភ័យ​ 😭 គ្នាយេីងបេីមិនចង់ពិបាកដូចខ្ញំទេ​ ស្អែកធ្វេីសំណង់ធម្មតាទៅ»។

ខ្លឹមសារការលើកឡើងរបស់តារាកំប្លែងរូបនេះហាក់បានធ្វើឲ្យអ្នកគាំទ្ររបស់លោកហាក់ផ្ទុះសំណើច និងមានអ្នកគាំទ្រមួយចំនួនផ្សេងទៀតក៏បានបញ្ចេញមតិផ្សេងៗទៅតាមការយល់ឃើញរៀងៗខ្លួនផងដែរ៕