រាជធានីភ្នំពេញ ៖ អ្នកនាង សឿ សុធារ៉ា ដែលប្រិយមិត្តអ្នកគាំទ្រធ្លាប់ស្គាល់ថាជាតួអង្គនាងពៅក្នុងរឿងព្រះគោព្រះកែវ នាពេលកន្លងទៅធ្លាប់បានប្រកាសថាខ្លួននឹងត្រឡប់ប្រឡូកចូលក្នុងវិស័យសិល្បៈសារជាថ្មី ក្រោយពេលបាត់មុខអស់រយៈពេលរាប់ឆ្នាំ ខណៈអ្វីដែលកាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺក៏ធ្លាប់បានប្រកាសបែកបាក់ជាមួយស្វាមីថែមទៀតផង។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ក៏ប៉ុន្តែអ្វីកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គេស្រាប់តែបានឃើញតារាសម្តែងរូបនេះបានបង្ហោះសារមួយយ៉ាងផ្អែមល្ហែមសារជាថ្មីឡើងវិញ ខណៈគេជឿថាតារាស្រីរូបនេះប្រហែលជាត្រូវរ៉ូវគ្នាជាមួយស្វាមីវិញ។ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារមួយយ៉ាងដូច្នេះថា «ខំតែចាំតាំងពីថ្ងៃ​ ឥឡូវល្ងាចហេីយទេីបតែមកយកអូន​។ បុិនណាស់លោកប្តី​ Sapoun Midada»៕

ជាមួយនឹងខ្លឹមសារខាងលើនេះផងដែរ អ្នកគាំទ្រនាងបានលើកឡើងថាប្រហែលជានាង និងស្វាមីលែងមានបញ្ហារកាំរកូសអ្វីនឹងគ្នាទៀតហើយ ស្របពេលដែលអ្នកខ្លះបានជូនពរឲ្យគូស្នេហ៍មួយគូនេះស្រឡាញ់គ្នាដល់ចាស់កោងខ្នងថែមទៀតផង៕