រាជធានីភ្នំពេញ ៖ លោកអ្នកប្រាកដជាធ្លាប់ដឹងរួចមកហើយអំពីគុណប្រយោជន៍ដវិសេសវិសាលនៃស្រាក្រហមចំពោះសុខភាពរាងកាយ ប្រសិនជាលោកអ្នកប្រើប្រាស់និងទទួលទានវាត្រឹមត្រូវ។ ដោយតាមការស្រាវជ្រាវបានបង្ហាញថាការផឹកស្រាក្រហមម្តងម្កាលគឺល្អសម្រាប់សុខភាពរាងកាយអ្នក។ព្រោះស្រាក្រហមវាបានផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយលើកកម្ពស់អាយុយឺនយូរនិងអាចជួយការពារប្រឆាំងនឹងជំងឺបេះដូងនិងការរលាកដែលបង្កគ្រោះថ្នាក់ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺស្រាក្រហមមានកំរិតប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងស្រាស និងស្រាដទៃៗទៀត ។

ដោយស្រាក្រហមបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយអ្នកដូចជា ៖
– សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
– បន្ថយកូលេស្តេរ៉ុលអាក្រក់
– រក្សាសុខភាពបេះដូង
– គ្រប់គ្រងជាតិស្ករក្នុងឈាម
– កាត់បន្ថយហានិភ័យនៃជំងឺមហារីក
– ជួយព្យាបាលជំងឺផ្តាសាយទូទៅ
– រក្សាការចងចាំឱ្យច្បាស់ល្អ
– ធ្វើឱ្យស្បែករបស់អ្នករលោង

ប៉ុន្តែចំពោះការមានអត្ថប្រយោជន៍រសបស់វា ស្រាក្រហមក៏ផ្ដល់នូវគុណវិបត្តិចំពោះសុខភាពរាងកាយអ្នកផងដែរ ប្រសិនជាអ្នកទទួលទានវាមិនបានត្រឹមត្រូវ ឬ លើសកម្រិត នោះវាអាចបណ្តាលឱ្យកើតមានឡើងនូវការដាច់ចរន្តឈាម ឈាមរត់មិនស្រួល ប្រកាច់ ក្អួត រាគ និងបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀត។ ជាពិសេសបើអ្នកប្រើប្រាស់ស្រាច្រើនឆ្នាំយូរ បណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនរួមមាន បញ្ហាបេះដូង បញ្ហាថ្លើម បញ្ហាលំពែង និងប្រភេទមហារីកមួយចំនួនផងដែរ៕