រាជធានីភ្នំពេញ៖ ម្តាយបង្កើតអ្នកនាងយុគ ចិន្តា គឺលោកស្រី ខឹម ផល្លី អាយុ៦៨ឆ្នាំ ជាម្តាយអ្នកនាង យុគ្គ ចិន្តា បានទទួលមរណភាព ដោយដួលក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ធ្វើឲ្យអ្នកសិល្បៈជាច្រើនបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង។

អ្នកនាង ឌួង ហ្សូរីដា បានបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «សូមចូលរួមសោកស្តាយនិងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំ នៃការបាត់បង់អ្នកម្តាយរបស់បងស្រី យុគ ចិន្តា។ លឿនពេកហើយ ហ្សូអើយ..!ម៉ាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ។ លឿនពេកហើយបងជួយគាត់មិនទាន់។ សូមអោយវិញ្ញាណក្ខន្ធម៉ាក់អ៊ំទៅអោយបានសុខជាតិក្រោយសូមអោយម៉ាក់អ៊ំបានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត។ ក្មួយតែងតែកោតសរសើរម៉ាក់អ៊ំជាស្រ្តីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរ ម្នាក់ឯង មិនអោយពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុផុត ក៏ម៉ាក់អ៊ុមិនអោយកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុទៀត»៕