កុមារគួរទទួលទានអាហារគ្រប់មុខ ដេីម្បីទទួលបានសុខភាពល្អ ប៉ុន្តែអាហា៥ប្រភេទ ឪពុកម្តាយគួរយកចិត្តទុកដាក់កាត់បន្ថយចំពោះកូនៗ ព្រោះអាហារទាំងអស់នោះអាចបង្កទៅជាជំងឺមហារីក។

១.អាហារកែច្នែ៖ សាច់ក្រក ហតដក ប្រហិត គឺជាចំនង់ចំនូលរបស់កុមារជាច្រេីន ប៉ុន្តែអាហារប្រភេទនេះ សំបូរទៅដោយជាតិនីត្រាត អំបិលសូដ្យូម ដែលមិនមានផលល្អចំពោះសុខភាពក្មេងឡេីយ។

២.អាហារកំប៉ុង៖ អាហារកំប៉ុង មានផ្ទុកនៅសារជាតិថែរក្សាគុណភាពរយះពេលយូរ ដូចនេះការទទួលទានអាហារកំប៉ុង មិនបានផ្តល់វិតាមីនគ្រប់គ្រាន់ដល់ការលូតលាស់កុមារទេ។

៣.មីកញ្ចប់៖ មីកញ្ចប់ជាអាហារសំរន់ ប៉ុន្តែអាហារនេះមិនមានជាអាហាររូបត្ថម្ហ និងជីវជាតិចាំបាច់ជួយដល់សុខភាពកុមារទេ ផ្ទុយទៅវិញអាចបណ្តាលអោយកុមារ ងាយប្រឈមជំងឺស្អិតក្រពះ និងពោះវៀន។

៤.អាហារបំពង៖ កុមារចូលចិត្តបំផុតអាហារបំពង ដូចជាមាន់បំពង សាច់ចៀន ។ ល។ ជាតិខ្លាំងដល់ច្រេីនលេីសលប់ពីសាច់បំពងជះឥទ្ធិពលអាក្រក់ដល់ការវិត្ថន៍ខួរក្បាលកុមារ និងកេីតជំងឺបេះដូង។

៥.គ្រឿងភេសជ្ជះ និង អាហារផ្អែម៖ អាហារផ្អែម និងភេសជ្ជះផ្ទុកទៅដោយកាឡូរីច្រេីន និងបរិមាណស្ករច្រេីន ងាយប៉ះពាល់ដល់សុខភាពធ្មេញ និងប្រពន្ធ័សរសៃប្រសាទ និងការចងចាំកុមារធ្លាក់ចុះ។ ឪពុកអ្នកម្តាយគួរតែប្តូរពីអាហារទាំងនេះទៅ ជា អាហារដែលផលិតពីទឹកដោះគោ និងបរិភោគផ្លែឈេីស្រស់ជំនួសវិញ៕ ដោយAN ប្រភព phunutoday