រាជធានីភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំមិនភ្លេចនោះទេនូវអតីតតារាចម្រៀង ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីប៉ុន្មានឆ្នាំមុន កញ្ញា តាតា ដែលនាងបបានស្ងប់ស្ងាត់ពីសិល្បៈ អស់រយៈពេលយ៉ាងយូរ បន្ទាប់ពីនាងបង្ហាញវត្តមានក្នុងផលិតកម្មសាន់ដេ កាលពីជាង៨ឆ្នាំមុនខណៈនាពេលថ្មីៗនេះ កញ្ញា តាតា បានបង្ហាញមុខជាថ្មី ជាមួយនឹងរការថតវីដេអូមួយចំនួននៅលើបណ្តាញសង្គម ដោយនាងបានបញ្ជាក់ថាខ្លួនបានចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់ហើយ។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះមហាជន ក៏ដូចជាអ្នកគាំទ្រនាងហាក់មានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹង ការប្រែប្រួលរូបរាង និងមុខមាត់របស់នាង មានសភាព ខុសប្លែកពីមុនឆ្ងាយ ហើយមើលស្ទើរតែមិនស្គាល់ថាជានាងថែមទៀតផង។ ទោះជាយ៉ាងណាក្តី សម្រស់របស់នាងនៅតែស្រស់ស្អាតដដែល បើប្រៀនធៀប ជាមួយនឹងសម្រស់កាលពីមុន៕