រាជធានីភ្នំពេញ ៖ ជាការពិតណាស់ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះពិធីករប្រចាំទូរទស្សន៍ហង្សមាសគឺលោក សុខ រ៉ាស៊ី បានបង្ហោះសារជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីលោក អ៊ិន សុភិន មិនព្រមសងលុយជំពាក់ ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់មហាជន ខណៈលោក សុខ រ៉ាស៊ី បានប្រកាសឲ្យច្បាប់ចាប់លោក អ៊ិន សុភិន ដាក់គុកថែមទៀតផងចំពោះបញ្ហាខាងលើនេះ។

ងាកមកកាន់លោក អ៊ិន សុភិន ឯណេះវិញ លោកបានឆ្លើយតបទៅកាន់លោក សុខ រ៉ាស៊ី យ៉ាងដូច្នេះថា «មាន​រឿង​ថ្មី​រហូត​ តែខ្ញុំ​ទុកអោយផ្លូវច្បាប់ជាអ្នកដោះស្រាយចុះ​ខ្ញុំ​មិន​មានការបកស្រាយអីទេតេីចុងក្រោយទៅជាយ៉ាងម៉េច​? អរគុណ​ចំពោះ​បងប្អូន​ដែល​កង្វល់​អំពី​រឿង​នេះ​ តែហ៊ានធានាថាមិនមានរឿងអីទេ។»

លោកក៏បានបន្ថែមទៀតថា «ខ្ញុំមិន​​សូវចេះនិយាយនឹងសរសេរច្រេីនក្នុង​Facebook ទេ​ តែ​បេីពេលវេលាមកដល់ខ្ញុំក៏អាចនិយាយចេញដូចគ្នា។
អរគុណ​នូវ​ការ​អត់ធ្មត់​មួយ​នេះ​នឹង​ធ្វេីជាមនុស្សល្ងង់សិនចុះ។»

ទោះបីជាយ៉ាងនេះក្ដីគេនៅមិនទាន់ដឹងថាតើករណីរបស់ម្ចាស់គ្រប់គ្រងកម្មវិធី Miss Grand Cambodia ជាមួយនឹងលោក សុខ រ៉ាស៊ី អាចឈានទៅដល់ចំណុចណាមួយនៅឡើយទេ ខណៈភាគីម្ខាងៗសុទ្ធតែមានហេតុផលរៀងៗខ្លួន៕