បង់ក្លាដែស ៖ សត្វគោតឿមួយក្បាលដែលមានឈ្មោះថា Rani ត្រូវបានម្ចាស់របស់វាសម្រេចដាក់ពាក្យចូលក្នុងកំណត់ត្រាពិភពលោកហ្គីនណេសដោយអះអាងថាវាជាគោតូចជាងគេបំផុតនៅលើពិភពលោកនៅកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅឆីហ្គីមប្រទេសបង់ក្លាដែសកាលពីថ្ងៃអង្គារទី ៦ ខែកក្កដា។

គួរបញ្ជាក់ផងដែរថា គោដែលខ្លីជាងគេដែលត្រូវបានកត់ត្រាដោយសៀវភៅហ្គីនណេសក្នុងឆ្នាំ ២០១៤ គឺគោមួយក្បាលឈ្មោះម៉ានីគុមនៅខេរេរ៉ាប្រទេសឥណ្ឌា។ វាមានទំហំ ៦១,១ សង់ទីម៉ែត្រ (២៤.០៧ អ៊ីញ)៕

ប្រភព ៖ Voice of America – VOA