(ភ្នំពេញ) ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១៖ គេថាធ្វើស្រែទាន់ក្តៅដី…ទិញថេបប្លេត Samsung Galaxy Tab S7 FE ដ៏ឆ្លាតវៃទើបចេញថ្មីទាន់ស្រឡាញ់ពេញចិត្ត …! គិតមកត្រឹមពេលនេះគឺ 7 ថ្ងៃគត់បន្ទាប់ពីការប្រកាសឱ្យកម្ម៉ង់ទុកមុនដែលពេលនេះ ថេបប្លេត Samsung Galaxy Tab S7 FE បានកំពុងតែឈរបង្អួតរាងយ៉ាងស្រស់ស្អាតជាមួយពណ៌ដ៏ទាក់ទាញប្លែកភ្នែក នឹងការបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយដ៏អស្ចារ្យដែលកំពុងតែអង្រួនចិត្តអ្នកប្រើប្រាស់ទូទាំងប្រទេសតែម្តង…!

លើកនេះប្រាកដជាត្រូវចិត្តហើយសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលចូលចិត្តការកម្សាន្តរយៈពេលយូរដូចជាមើលវីដេអូ ឬលេងហ្គេម, ចូលចិត្តសរសេរដោយដៃ, កត់ត្រាធ្វើបញ្ជីនានា, ចូលចិត្តអាន, កត់ចំណាំ, ចូលចិត្តគូរគំនូរ, រចនា (Design) និងកំពុងស្វែងរកថេបប្លេតដែលមានអេក្រង់ធំភ្លឺច្បាស់, កំពូលថាមពលថ្មមហាសាល, និងដើរលឿន នោះ Samsung Galaxy Tab S7 FE នេះគឺពិតជាល្អស័ក្តិសមបំផុតក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបរីករាយក្នុងឆ្នាំ 2021 នេះ…!

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់លក់ផ្លូវការនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងពេលនេះជាប្រភេទដាក់ស៊ីមបាន 4G (LTE) ជាមួយនឹងជម្រើស 4 ពណ៌ដ៏ទាក់ទាញ និងស៊ីវីល័យ៖ ខ្មៅ, ប្រាក់, បៃតងស្រាល, ពណ៌ផ្កាឈូក និងបំពាក់នូវលក្ខណៈពិសេសៗដូចជា៖

* អេក្រង់៖ 12.4”

* អង្គប្រតិបត្តិការកម្រិតខ្ពស់៖ Snapdragon 750G

* អង្គផ្ទុកធំ (ROM)៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 1TB)

* អង្គចងចាំ (RAM)៖ 6 GB

* ប៊ិកវេទមន្ត៖ S-pen (ភ្ជាប់មកជាមួយក្នុងប្រអប់)

* ថាមពលថ្ម៖ 10,090 mAh

* តម្លៃ 629 ដុល្លារ

* Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល 1 ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !