រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងមកនេះលោក អ៊ឹម​ ជីវ៉ា បានចេញមុខទៅធ្វើការសម្ភាសន៍ទៅលើលោកយាយ ណយ សំណាង ដែលលោកយាយទើបតែបានជាសះស្បើយពីជំងឺកូវីដ១៩ ខណៈបទសម្ភាសន៍មួយនោះបង្ហាញឲ្យឃើញថាលោកយាយ ណយ សំណាង ដែលជាអតីតតារាសម្តែងអាយ៉ៃជើងចាស់បានបាត់បង់ការចងចាំ និងមានលក្ខណៈវង្វេងវង្វាន់ ស្របពេលដែលលោក វណ្ណា ស័ក្តិ ដែលជាកូនប្រុសរបស់លោកយាយបានបញ្ជាក់ថា ម្តាយរបស់លោកលែងដូចដើមហើយ។

នៅក្នុងការសម្ភាសន៍នោះផងដែរ គេសង្កេតឃើញថា លោកយាយ ណយ សំណាង ហាក់បាត់បង់ការចងចាំ ខណៈការនិយាយស្តីរបស់លោកយាយក៏ប្រែប្រួលលែងដូចដើមគួរឲ្យសង្វេគជាពន់ពេក។ លោក វណ្ណា ស័ក្តិ បានលើកឡើងថា ម្តាយរបស់លោកបានក្លាយជាបែបនេះនៅក្រោយពេលដែលគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយក្រុមគ្រូពេទ្យបានប្រាប់លោកថា បញ្ហានេះអាចបណ្តាលមកពីលោកយាយមានការភិតភ័យនៅពេលដែលគាត់ឆ្លងជំងឺកូវីដ១៩ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទផងដែរ៕