រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ លោក ណុប ប៉ារ៉ារិទ្ធិ បានសម្តែងការខឹងសម្បារទៅកាន់ម្ចាស់គណនីមួយដែលមានឈ្មោះថា វីណា វីដា ដែលបានចូលទៅខំមិននៅលើគណនីហ្វេសប៊ុកផេករបស់លោក និងថែមទាំងបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យមួយចំនួនដោយហៅលោក ណុប ប៉ាយ៉ារិទ្ធិ ថាជាខ្ទើយលាក់មុខថែមទៀតផង។

ជាមួយនឹងករណីខាងលើនេះដែរ លោក ណុប បាយ៉ារិទ្ធិ​ ក៏បាន​ចេញ​មុខមក​ជះកំហឹង​មួយ​ប្រាវ​ ដោយ​បាន​ប្រាប់​ទៅ​អ្នក​ស្គាល់​គ្នា​ឱ្យ​ជួយ​ឆែក​រក​គណនី​ហ្វេសប៊ុក​មួយ​ដែល​បាន​ជេរប្រមាថ​លោក​ និង ​ឱ្យ​ជួយ​​រៀបចំ​ឯកសារ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ ខណៈលោកបានបញ្ជាក់ថាខ្លួនមិនបានទៅធ្វើអ្វីសោះទៅលើម្ចាស់គណនីខាងលើ ហើយបែរជាមកហៅលោកថា ជាខ្ទើយលាក់មុខទៅវិញ។

អ្វីដែលកាន់តែធ្វើឲ្យតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសមានការក្ដៅស្លឹកត្រចៀកជាងនេះនោះ​ ក៏ដោយសារតែ​គណនី​ហ្វេសប៊ុក​នោះ​បាន​ប្រើប្រាស់​ពាក្យ​ប្រមាថ​មក​កាន់លោក​ជា​ច្រើន​​លើក​ច្រើនសារ​​ដូច​ជា​ អាខ្ទើយ​លាក់​មុខ​,ហែង​ខ្ទើយ​តែ​មិនហ៊ាន​ជាមួយ​ការ​ពិត​ ,អន់ណាស់​ អាខ្ទើយ​តិរិច្ឆាន, ទោះ​ហែង​ខំលាក់បាំង​គេ​ យ៉ាងណា​ក៏​ដោយ​ ក៏​គេ​ដឹងដែរ​ មិន​បាច់​ធ្វើ​ពុត​ទេ​ បើ​ហែង​ខ្លាំង​មែន មិនមែន​រស់នៅ​បែបកុហក​គេ​ទេ​, និងហើយ​ហែង​កុំ​ខឹង​គេ​បើ​ហែង​រិក (ចរិត) ​អន់​មែន​នឹង​ ជាដើម៕