រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សូលីកា ត្រូវបានជនខិលខូចលួច Hack យកគណនី IG របស់នាងដែលមាន Followers រហូតដល់ទៅ 952k ខណៈពេលនេះនៅមិនទាន់អាចទាញយកត្រឡប់មកវិញបាននៅឡើយ ជាហេតុធ្វើឲ្យតារាស្រីរូបនេះបង្ខំចិត្តបង្កើតគណនី IG ថ្មីមួយទៀត។

ពេជ្រ សូលីកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ករបស់ខ្លួនថា «សួស្ដី បងប្អូនទាំងអស់គ្នា ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំ ពេជ្រ សូលីកា សូមប្រកាសជូនដំណឹងទៅដល់បងប្អូនទាំងអស់គ្នាអោយបានជ្រាបថា នៅពេលនេះ Account Instagram នាងខ្ញុំ ដែលមានឈ្មោះ Pich_Solikah ដែលមានចំនួន followers 952k ត្រូវបានជនខិលខូច បានលួចយក “ hacked “ Account នាងខ្ញុំ បានសម្រេច។
ហេតុដូច្នេះ សូមពុកម៉ែ បងប្អូន ទាំងអស់ដែលបាន follow Account ចាស់របស់នាងខ្ញុំ បងប្អូន អាច unfollow បាន ជៀសវាងមានបញ្ហាដោយប្រការណាមួយនិងសូមជួយ follow account Instagram ( IG ) ថ្មីរបស់នាងខ្ញុំ ដែលមានរូបនៅខាងក្រោមមួយនេះផង»៕