រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗពិធីកររូបស្រស់លោក សុខ រ៉ាស៊ី បានទម្លាយឆាតឆ្លើយឆ្លងជាមួយនឹងលោក អ៊ិន សុភិន ខណៈពិធីកររូបនេះក៏បានសម្រេចចិត្តចង់ប្តឹងលោក​ អ៊ិន សុភិន​ ​ទៅ​កាន់តុលាការពី​បទ​ឆបោក ជាហេតុធ្វើឲ្យបណ្តាមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរចំពោះករណីមួយនេះ។

លោក សុខ រ៉ាស៊ីបាន​បង្ហោះ​សំណេរ​របស់ខ្លួននៅ លើ​បណ្ដាញ​សង្គម​ដែល​មានអត្ថន័យ​ចាក់ដោត​ខ្លាំងយ៉ាងដូច្នេះថា «បងប្អូនអាច ជឿទេថាបើមាន រៀបចំកម្មវិធីប្រលងបវរកញ្ញា កម្មវិធីកំពុងដំនើរការ ស្រាប់តែ ប៉ូលីស មកចាប់ អ្នករៀបចំកម្មវិធីដាក់គុក ដោយសារបទឆបោក! តើបងប្អូនយល់យ៉ាងណាដែរ? យើងយោគយល់គេ ១ឆ្នាំហើយ គេថាយើងមិនយោគយល់! មានលុយ មានផ្ទះ មានក្រុមហ៊ុនរាប់លាន តែមិនស្រលាញ់កិត្តិយស!»

ទោះបីជាយ៉ាងនេះក្ដីគេនៅមិនទាន់ឃើញមានការប្រតិកម្មណាមួយពីលោក អ៊ិន សុភិន អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia ទាក់ទិននឹងករណីខាងលើនេះ ដោយគេសង្កេតឃើញភាគី លោក សុខ រ៉ាស៊ី ហាក់បង្ហាញការផ្ទុះកំហឹងជាខ្លាំងជាចំពោះលោក អ៊ិន សុភិន ផងដែរ៕