(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) អំពាវនាវដល់បណ្តាប្រទេសធំៗ ដែលអាចមានលទ្ធភាពផលិតវ៉ាក់សាំងការងារជំងឺកូវីដ-១៩ សូមជួយ បង្កើន ការផលិតវ៉ាក់សាំង និងចែករំលែកចំណេះដឹងដល់ប្រទេសផ្សេងៗ ដើម្បីបាន ផលិតវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងសកលលោក ការពារពីជំងឺកូវីដ-១៩។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១នេះ បានជំរុញឱ្យមេដឹកនាំពិភពលោក ជួយពិចារណាពីជីវិតមនុស្សលោក ជាចំបងជាងរកប្រាក់ចំណេញ និងផ្តល់សិទ្ធិដល់ពិភពលោកក្នុងការទទួលបានកម្មសិទ្ធិបញ្ញា និងបច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងកូវីដ-១៩ តាមរយៈការគាំទ្រការ ទទួលបានប៉ាតង់ទូលំទូលាយក្នុងការផលិតវ៉ាក់សាំង។

លោកស្រីវេជ្ជ ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធី AHF ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ខណៈឧស្សាហកម្មឱសថ បានបង្ហាញថាវាអាចឆ្លើយតបជាមួយនឹងការ ច្នៃប្រឌិតថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ-១៩, AHFសូមឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើន កុំដើម្បីតែទទួលបាន ប្រាក់ចំណេញ ពីការលក់វ៉ាក់សាំង ជាពិសេសការស្រាវជ្រាវបានជំរុញការអភិវឌ្ឍន៍។

លោកស្រីបន្ថែមថា សម្រាប់ការវិនិយោគតែមួយមុខនេះ ពិភពលោកគួរតែទទួលបាននូវបច្ចេកវិទ្យា និងព័ត៌មានដែលខ្លួនត្រូវការ ដើម្បីពង្រីកផលិតកម្មវ៉ាក់សាំង ទូទាំងពិភពលោក មិនថាតែហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ ឬត្រូវបានបង្កើតថ្មីនោះទេ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ី AHF បានឱ្យដឹងដែរថា កំហុសដដែលនោះមិនត្រូវបានបង្កើតឡើងដោយវ៉ាក់សាំងទេ ប៉ុន្តែយើង កំពុងដើរ លើផ្លូវនោះដោយព្រួយបារម្មណ៏ប្រសិនបើក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោក មិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីចាក់វ៉ាក់សាំង ការពារពិភពលោករបស់យើង។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលជាអង្គការផ្តល់សេវាថែទាំនិងព្យាបាលជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដល់អតិថិជនជាង ១,៥ លាននាក់នៅក្នុង៤៥ប្រទេស បានចាប់ផ្តើមការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍មុនគេអស់រយៈពេលជាង ៣០ ឆ្នាំមក ហើយបានប្រយុទ្ធតាំងពីដំណាក់កាលដំបូង នៃជំងឺរាតត្បាតនៅពេលដែលមិនមានការព្យាបាលសម្រាប់មេរោគអេដស៍ទេ។ ចាប់តាំងពីការបង្កើតការព្យាបាលដោយប្រើថ្នាំប្រឆាំងនឹងមេរោគអេដស៍ បានតស៊ូមតិ ដើម្បីទទួលបានការព្យាបាលជាលក្ខណៈសកលឬឥតគិតថ្លៃ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការថែទាំ បែបវេជ្ជសាស្ត្រ និងសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត​ ៕