Miss Pantene Cambodia 2021 មានស្ត្រីចូលរួមប្រកួតមកពីជុំវិញប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ឥឡូវនេះ បានរកឃើញបេក្ខជនដែលស័ក្តិសមនឹងទទួលបានជើងឯកបំផុតគឺ កញ្ញា គីមវូ ចន្ធូ ដែលជាអ្នកឈ្នះជើងឯកក្នុងចំណោមបេក្ខនារីចំនួន ១១៦នាក់ មកពីជុំវិញប្រទេសកម្ពុជា។

Miss Pantene Cambodia 2021 កញ្ញា គីមវូ ចន្ធូ ជាសិស្សមកពីខេត្តកណ្តាល។ កញ្ញាទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការបោះឆ្នោត Online ជាមួយនឹង Story របស់កញ្ញាដែលនិយាយពី ភាពរឹងមាំ និងអាចធូរស្បើយបានលឿនបន្ទាប់ពីជួបប្រទះនឹងឧបសគ្គ។

ចំពោះកញ្ញា ចន្ធូ ដែលជា Miss Pantene Cambodia បានយល់ឃើញថា ភាពស្រស់ស្អាតមិនសំដៅទៅលើរូបរាងខាងក្រៅឡើយ ប៉ុន្តែអ្វីដែលយើងមានពីខាងក្នុងទើបសំខាន់។ ភាពរឹងមាំរបស់កញ្ញាជួយឱ្យកញ្ញាយកឈ្នះឧបសគ្គ។

ប៉ង់តែន ជាមួយនឹងប្រូវីតាមីនពិសេស (Pro-V) ជួយធ្វើឱ្យសក់រឹងមាំចាប់ពីគល់សក់ ដើម្បីឱ្យសក់មានសុខភាពល្អនិងរឹងមាំ។ ដូច្នេះ អ្នកអាចរីករាយជាមួយនឹងភាពស្រស់ស្អាតរបស់អ្នក ពីព្រោះភាពរឹងមាំ គឺជាភាពស្រស់ស្អាតរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមសូមតាមដាន Facebook Page: Pantene Cambodia