ទំនេរៗចុងសប្ដាហ៍បងប្អូនស្រ្ដីៗគ្នាយើងគួរតែរៀនធ្វើនូវអ្វីដែលថ្មីៗ ពិសេសគេមុខម្ហូបថ្មី ក៏ដូចជាបង្អែមថ្មីៗផងដែរ។ ដូច្នេះ ចុងសប្ដាហ៍នេះយើងមកនាំគ្នាធ្វើនំបាញ់អិចទាំងអស់គ្នា ដោយដំបូងលោកអ្នកគ្រាន់តែមានគ្រឿងផ្សំសាមញ្ញៗទាំងនេះ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

១. គ្រឿងផ្សំ៖
ម្សៅដំណើប ៣កែវ
ខ្ទិះដូង២កែវ
ស្ករស៣ស្លាបព្រាបាយ
អំបិល១ស្លាបព្រាកាហ្វេកន្លះ
ស្លឹកខ្ទឹម
ស្លឹកចេក

២. គ្រឿងផ្សំស្នូល៖
សណ្ដែកលឿង ១កែវកន្លះ
ស្ករស៣ស្លាបព្រាបាយ
ខ្ទិះដូង១កែវកន្លះ
អំបិល១ស្លាបព្រាកាហ្វេកន្លះ
ស្លឹកខ្ទឹម

៣. របៀបធ្វើស្នូលនំ៖
ត្រូវយកសណ្ដែកលឿងមកលាងទឹកឱ្យស្អាត រួចត្រាំចោលកន្លះម៉ោងហើយយកទៅស្ងោរ។ រួចដាក់អំបិលចូលបន្ដិច ស្ងោររហូតគោកទឹក រួចដាក់ខ្ទិះ ស្ករស ស្លឹកខ្ទឹម ទុកមួយអន្លើឱ្យត្រជាក់ចាំពួតដុំតូចៗ។
៤. របៀបលាយម្សៅដំណើប៖
ចាក់ទឹកលាយម្សៅដំណើបរហូតម្សៅលែងជាប់ដៃ រួចពួតដុំមូលៗហើយសង្កត់ឱ្យត្រប៉ែត រួចយកស្នូលសណ្ដែកមកដាក់ពីលើរួចខ្ចប់ ហើយយកទៅចំហុយដោយលាបខ្លាញ់បន្ដិចៗផងដើម្បីកុំឱ្យវាជាប់។

៥. របៀបធ្វើទឹកខ្ទិះ៖
យកខ្ទិះ អំបិល ស្ករស លាយចូលគ្នាកូលើភ្លើង ទុកឱ្យពុះរួចដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕