អារម្មណ៍អស់កម្លាំង និងងងុយគេងគឺជារឿងធម្មតាទៅហើយទៅលើមនុស្សគ្រប់រូបនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកខ្លះប្រហែលជាអស់កម្លាំងម្ដងម្កាលក្នុងអំឡុងពេលថ្ងៃ ពីព្រោះអ្នកគេងមិនសូវលក់នៅពេលយប់ឬក៏មកពីការងារច្រើនពេកពេញមួយថ្ងៃ។ តែមានអ្នកខ្លះទៀតនោះគឺអស់កម្លាំងរហូតតែម្តង ទាំងថ្ងៃទាំងយប់គឺគ្រប់ពេលវេលា។

បញ្ហាដែលបង្កឲ្យមានការអស់កម្លាំងរហូតនោះមានដូចជា៖
១. គេងមិនបានគ្រប់គ្រាន់។
២. អ្នកខ្វះជាតិវីតាមីនអ្វីមួយនៅក្នុងសរីរាង្គកាយ។
៣. ស្ត្រេស និងការគិតច្រើនគ្រប់ពេល។
៤. របបរអាហារប្រចាំថ្ងៃរបស់អ្នកមិនសូវសម្បូរប្រូតេអ៊ីន នឹងសារធាតុចិញ្ចឹម។

អនុវត្តតាមវិធីទាំងនេះដើម្បីកាត់បន្ថយភាពអស់កម្លាំងរហូត៖
១. ត្រូវមានម៉ោងចូលគេង និងម៉ោងក្រោកពីគេងឲ្យបានទៀងទាត់។
២. ផឹកទឹកនឹងសារធាតុរាវឲ្យបានច្រើន (ចៀសវាងជាតិកាហ្វេអ៊ីន)។
៣. តែងតែញ៉ាំអាហារពេលព្រឹកជានិច្ច (ទោះបីតិចក៏ដោយ)។
៤. ញ៉ាំប្រភេទបន្លែផ្លែឈើឲ្យបានច្រើន។

ការហាត់ប្រាណដើម្បីបញ្ចេញជាតិពុលពីក្នុងសរីរាង្គកាយ បញ្ចេញកម្លាំងថាមពលគឺជាវិធីធ្វើឲ្យអ្នកគេងលក់បានស្កប់ស្កល់ និងជាហេតុផលដែលជួយឲ្យអ្នកមិនសូវអស់កម្លាំងរហូត៕