រាជធានីភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេក្ដីសម្រេចបិទផ្សារសាមគ្គីហៅប៉ាហ៊ី ជាបណ្តោះអាសន្ន ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចសារជាថ្មី ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩។

ប្រភពបន្តថា នៅក្នុងអំឡុងពេលផ្អាកជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងប៉ៃលិន ត្រូវ ហ៊ុព័ទ្ធទីតាំងផ្សារទាំងមូល ផ្អាកការចេញ ចូល ក្នុងបរិវេណផ្សារ ដើម្បីរៀបចំសណ្តាប់ធ្នាប់អានាម័យ ដោយសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ។

ដើម្បីការពារកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ អាជ្ញាធរខេត្តក៏ បានចាត់ឱ្យក្រុមការងារចុះផ្សព្វផ្សាយពីវិធាន ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ព្រមទាំងវិធានការនា នារបស់ក្រសួងសុខាភិបាល ខណ:ជំងឺដ៏កាចសាហាវមួយនេះ កំពុងរាតត្បាតនៅក្នុងខេត្តនានាទូទាំងប្រ ទេសកម្ពុជា ដែលបណ្តាលឱ្យមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ៕