សណ្តែកគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ដោយជនជាតិអាមេរិកភាគច្រើន បានទទួលការណែនាំអោយបរិភោគសណ្ដែកចន្លោះពី ២៥ ទៅ ៣៨ ក្រាមក្នុងមួយថ្ងៃ។ ព្រោះជាតិសរសៃដែលមាននៅក្នុងសណ្ដែក ជួយការពារអ្នកពីជំងឺបេះដូង ការឡើងកូលេស្តេរ៉ុលខ្ពស់ ការឡើងសម្ពាធឈាមខ្ពស់ និងជំងឺរំលាយអាហារជាដើម ។

ដោយសណ្តែកបានផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដូចជា៖
-ជាតិប្រូតេអ៊ីន
-សារធាតុប្រឆាំងអុកស៊ីតកម្ម
-សុខភាពបេះដូង
-កាត់បន្ថយហានិភ័យនៃជំងឺមហារីក
-ជំងឺទឹកនោមផ្អែមនិងការរំលាយអាហារគ្លុយកូស
-ការការពារថ្លើមខ្លាញ់
-ជួយក្នុងការគ្រប់គ្រងចំណង់អាហារ

បើតាមសម្ដីសាស្រ្តាចារ្យផ្នែកខាងសុខភាពបាននិយាយថានៅក្នុងការបរិភោគសណ្ដែកវា ក៏អាចបណ្តាលឱ្យមានបញ្ហារំលាយអាហារមួយចំនួនផងដែរដូចជា ក្អួតចង្អោរ ឈឺក្រពះ និងរាគរួសជាដើម ។ ដោយនៅក្នុងការសិក្សាអំពីសត្វសាស្ត្រាចាស្ទីនបានលើកឡើងថាសកម្មខ្លះបានរារាំងការស្រូបយកជាតិដែក ផូស្វ័រ ស័ង្កសី និងកាល់ស្យូមដែលជាសារធាតុចិញ្ចឹមខ្លាំងណាស់ដែលអាហារដែលមានផ្ទុកសារជាតិ lectin ជាច្រើនមាននៅក្នុងអាហារទាំងនោះ ។