Endometriosis គឺជាជំងឺមួយដែលជាលិកាស្បូនលូតលាស់ដុះនៅខាងក្រៅស្បូន ដែលជាទូទៅគេតែងនិយាយថា ដុះដុំសាច់ក្រៅស្បូន ឬកើតដុំគីសក្រៅស្បូន។ ហើយជាលិកានោះត្រូវបានគេ ហៅថា endometrium បង្កឱ្យមានការឈឺចាប់នៅក្នុងតំបន់អាងត្រគាក ពិសេសអំឡុងពេលមានរដូវ ហើយអាចរាលដាលដល់ដៃស្បូន អូវែរ និងជាលិការនៅតំបន់ឆ្អឹងអាងត្រគាក។

យ៉ាងណាមិញបើងាកមកមើលពីប្រភេទអាហារទាំង៤ប្រភេទខាងក្រោមនេះវិញ វាអាចបង្កើនហានិភ័យដល់ស្ត្រីងាយប្រឈមកើតជំងឺ endometriosis និងធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរយ៉ាងឆាប់រហ័សសម្រាប់ស្ត្រីដែលមានជំងឺ endometriosis ស្រាប់៖

១) អាហារមានជាតិខ្លាញ់ឆ្អែត៖ យោងតាមគេហទំព័រ endometriosis.org ដដែលក៏បានបង្ហាញបន្តទៀតថាស្ត្រីដែលញ៉ាំអាហារមានជាតិខ្លាញ់ឆ្អែត ឫខ្លាញ់មិនល្អ (ដូចជាខ្លាញ់ដែលចម្រាញ់ពីសាច់សត្វ ឫប្រេងឆាឆ្លងកាត់ការកែច្នៃ មានជាតិ Cholesterol ខ្ពស់មានក្នុងដំឡូងបារាំង នំដូណាត់ ឃុកឃី នំសូកូឡា ម៉ាហ្គារីន សាច់មាន់ចៀននិង អាហារបំពង) ច្រើនធ្វើឱ្យមានការកើនឡើងនៃ prostaglandin ដែលបង្កជាការរលាក បង្កើនសកម្មភាពប្រព័ន្ធដុំសាច់ជាមួយនឹង necrosis ខ្ពស់ ធ្វើឱ្យមានការប្រមូលផ្តុំប្លាស្មាខ្ពស់ជាង IL-6 និង C-reactive protein ធ្វើឱ្យខ្លាំងជ្រុល ដែលអាចបង្កជំងឺ endometriosis។

២) សាច់ក្រហម៖ តាមលទ្ធផលនៃការស្រាវជ្រាវរបស់ Reproductive BioMedicine សិក្សាពីទំនាក់ទំនងរវាងរបបអាហារនិងហានិភ័យនៃការកើតជំងឺ endometriosis ដឹកនាំដោយលោកវេជ្ជបណ្ឌិត Parazzini Fabio បានបង្ហាញថាសាច់ក្រហមដូចជាសាច់គោ សាច់ជ្រូក ជាប្រភពចម្បងនៃខ្លាញ់ឆ្អែត និងមានផ្ទុក Gluten ហើយពេលអ្នកញ៉ាំវាច្រើនញឹកញាប់អាចធ្វើឱ្យកំហាប់អរម៉ូន oestradiol និង oestrone sulphate ក្នុងឈាមកើនឡើងខ្ពស់ ធ្វើឱ្យមានការប្រមូលផ្តុំអរម៉ូន steroid ដែលធ្វើឱ្យកើនឡើងហានិភ័យនៃការកើតជំងឺ endometriosis។

៣) គ្រឿងស្រវឹង៖ តាមធម្មជាតិ អរម៉ូនអ៊ឺស្ត្រូសែនធ្វើឱ្យស្បូនឡើងក្រាស់អំឡុងពេលមានរដូវ។ ជាតិអាល់កុលមានផ្ទុក phytoestrogens ក្នុងគ្រឿងស្រវឹងដែលបង្កើនកម្រិតអរម៉ូនអ៊ឺស្ត្រូសែន បង្កភាពមិនប្រក្រតីនៃដំណើរការរបស់ស្បូន បង្កើនហានិភ័យនៃជំងឺ endometriosis។
៤) អាហារមានជាតិកាហ្វេអ៊ីន៖ ទំនាក់ទំនងរវាងការទទួលទានកាហ្វេ ឫភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន(ដូចជាភេសជ្ជៈប៉ូវកម្លាំង) អាចនឹងបង្កជាបញ្ហាប្រឈមនឹងជំងឺ endometriosis ដូចគ្នាព្រោះជាតិកាហ្វេអ៊ីនធ្វើឱ្យមានការការផ្លាស់ប្តូរអ័រម៉ូន globulin, testosterone និង oestrogens ៕