ឆ្នេរអង្កោល គឺជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធមួយកន្លែង ដែលមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងកែប ធ្វើដំណើរប្រហែល២៥នាទី។

នៅតាមផ្លូវនោះ យើងនឹងបានគយគន់មើលទេសភាពដ៏ស្រស់​ត្រកាលនៅតាមដងផ្លូវ ដូចជាព្រៃកោងកាង និងព្រៃលិចទឹកដែលជាជម្រកមច្ឆាជាតិដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។ឆ្នេរអង្កោល និងឆ្នេរលើកោះពោធិ៍ ក្នុងខេត្តកែប នឹងត្រូវកែលម្អឲ្យស្អាត  ដើម្បីត្រៀមធ្វើបេក្ខភាព ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្ត ...

មួយវិញទៀត បរិយាកាសនៅទីនោះ នឹងរំសាយនូវទុក្ខកង្វល់ បង្កើនភាពរីករាយ និងផ្តល់អារម្មណ៍ស្រស់ស្រាយជាក់ជាពុំខាន។ លោកអ្នក ក៏អាចទទួលនូវបទពិសោធន៍ថ្មីៗដោយការបោះតង់ និងស្វែងយល់ពីសកម្មភាពនេសាទផងដែរ។ឆ្នេរ​អង្កោល កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ ក្នុងខេត្ត​កែប - Kley  kley

ឆ្នេរអង្កោលនេះ មានទីតាំងស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប៕

ប្រភព: Khmerplace