CAMSOC: បន្ទាប់ពីអស់ឱកាសក្នុងការប្រកួតពានរង្វាន់ FIFA World Cup Qatar 2022 ត្រឹមវគ្គជម្រុះជុំទី២ កាលពីថ្មីៗ ក្រុមជម្រើសជាតិកម្ពុជា នៅសល់បេសកកម្មមួយទៀត ក្នុងការប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន AFC Asian Cup China 2023 ដោយកម្ពុជា ត្រូវឆ្លងកាត់ការប្រកួតជម្រុះ Play-Off ជាមួយបេក្ខភាព ៣ក្រុមផ្សេងទៀត ដើម្បីស្វែងរកក្រុមឈ្នះ ២ក្រុមឡើងទៅបង្គ្រប់កៅអីវគ្គចែកពូលជុំទី៣ នៃព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ ។May be an image of 5 people and people standing
សម្រាប់បេក្ខភាពត្រូវប្រកួតវគ្គ Play-Off រួមមានកម្ពុជា, ឥណ្ឌូនេស៊ី, ឆាយនីតៃប៉ិ និងកោះហ្គាំ ។ ប៉ុន្ដែដោយយោងតាមចំណាត់ថ្នាក់របស់ក្រុមនីមួយៗ ក្នុងការប្រកួតជម្រុះជុំទី២ កាលពីថ្មីៗ ឥណ្ឌូនេស៊ី និងកម្ពុជា ត្រូវបានកំណត់ស្ថិតនៅក្រឡទី១ (Pot-1) ខណៈក្រុមឆាយនីសតៃប៉ិ និងកោះហ្គាំ ស្ថិតនៅក្រឡទី២ (Pot-2) ។ ដូច្នេះមានន័យថា កម្ពុជានឹងត្រូវជួបក្រុមមួយ ក្នុងចំណោមក្រុមស្ថិតនៅ Pot-2 រវាងក្រុមឆាយនីសតៃប៉ិ និងកោះហ្គាំ ។May be an image of 11 people and people standing
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា កម្មវិធីចាប់ឆ្នោតប្រកួតវគ្គ Play-Off ខាងលើ នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែមិថុនាខាងមុខ មុនចាប់ផ្ដើមការប្រកួតជម្រុះជើងទី១ ដែលនឹងធ្វើឡើងនាថ្ងៃទី៧ ខែកញ្ញា និងជើងទី២ ប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ខាងមុខ ។ ចំពោះក្រុមទទួលបានជ័យជម្នះ ២ក្រុម នឹងទទួលបានសិទ្ធបំពេញកៅអីវគ្គចែកពូលជុំទី៣ នៃការប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ ដែលមានបេក្ខភាព ២២ក្រុមកំពុងឈរចាំ ។May be an image of playing a sport and text that says 'W8 IN0 WE OWE 19 #SPORTSLIVEINPEACE'
ចំពោះបេក្ខភាព ២២ក្រុម ដែលកំពុងឈរចាំនៅវគ្គចែកពូលជុំទី៣ ខាងលើ រួមមានតាហ្ស៊ីគីស្ថាន, អ៊ូបេគីស្ថាន, គុយវ៉ែត, បារ៉ែន, តួកម៉េនីស្ថាន, ហ្ស៊កដានី, ប៉ាឡេស្ទីន, ម៉ាឡេស៊ី, ហ្វីលីពីន, កៀហ្ស៊ីស៊ីស្ថាន, ឥណ្ឌា, ថៃ, សិង្ហបុរី, ម៉ុហ្គោលី, អាហ្វហ្គានីស្ថាន, ហុងកុង, ម៉ាល់ឌីវ, ស្រីលង្កា, នេប៉ាល់, មីយ៉ាន់ម៉ា, យេម៉ែន និងបង់ក្លាដេស ។ បន្ទាប់ពីរកឃើញបេក្ខភាពបង្គ្រប់កៅអី ២៤ក្រុម នឹងត្រូវបែងចែកជា ៦ពូល (១ពូលមាន ៤ក្រុម) ដើម្បីប្រកួតរកក្រុមចំណាត់ថ្នាក់ល្អជាងគេ ១១ក្រុម ឡើងជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន ។May be an image of ‎text that says '‎AEE ASIAN CUP TM ر TAJIKISTAN UZBEKISTAN KUWAIT M BAHRAIN TURKMENISTAN JORDAN PALESTINE MALAYSIA PHILIPPINES KYRGYZ REPUBLIC INDIA THAILAND SINGAPORE MONGOLIA AFGHANISTAN HONG KONG MALDIVES SRI LANKA NEPAL MYANMAR YEMEN BANGLADESH AFC ASIAN CUP CHINA 2023 QUALIFIERS PLAY-OFF INDONESIA CAMBODIA CHINESE TAIPEI ASIAN CUP AIAN GUAM ASIAN CUP ASIAN CUP‎'‎
សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃពានជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន បច្ចុប្បន្នក៏មាន ១៣ក្រុម កំពុងឈរចាំផងដែរ រួមមានក្រុមម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់ ។ ដូច្នេះបូកទាំងក្រុមឡើងមកពីជុំទី៣ ចំនួន ១១ក្រុម នឹងធ្វើឲ្យការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះមាន ២៤ក្រុម ខណៈការប្រកួតស្វែងរកជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ គ្រោងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ៕
ប្រភព: CAMBODIA SEA GAMES 2023