ខេត្តកណ្តាល៖ គិតត្រឹមម៉ោង ៧ និង០១ នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅក្រុងតាខ្មៅ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ចំនួន១៩នាក់ ដោយនៅក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ វិជ្ជមាន ២នាក់,នៅភូមិលេខ៥ សង្កាត់ស្វាយរលំ វិជ្ជមានម្នាក់ , នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ វិជ្ជមាន ៧នាក់ , នៅភូមិកោះគរ សង្កាត់រកាខ្ពស់ វិជ្ជមានម្នាក់ ។ ក្រៅពីនេះ អ្នកនៅក្នុងមណ្ឌលស្រាប់។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៩៣នាក់ ខណៈអ្នកជំងឺ៧៥៤នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដដែល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០ ១៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៤ ៣២៥នាក់ និងស្លាប់សរុបចំនួន ៣៦៨នាក់៕