ខេត្តបាត់ដំបង ៖ ក្មេងទំនើងមានគ្នាចំនួន៥នាក់ប្រដាប់ដោយកាំបិត និងដំបងជិះម៉ូតូ២គ្រឿង បង្កភាពអនាធិបតេយ្យ អុកឡុកតាមទីសាធារណៈ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ត្រង់ចំណុចភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា ក្មេងទំនើងចំនួន៥នាក់ ដែលបង្កភាពទំនើងអនាធិបតេយ្យតាមទីសាធារណៈ ទី១.ឈ្មោៈ ខុន សុខេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ទី២.ឈ្មោៈ ណាវ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ទី៣.ឈ្មោៈ ដេ្ឋ ប៊ុនសាក់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ទី៤.ឈ្មោៈ រដ្ឋ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ និងទី៥.ឈ្មោះ កេង ដាវិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់។ ដកហូ កាំបិតខ្វែវ ចំនួន០៤ដើម ។

លោកអធិការបញ្ជាក់ថា ក្មេងទំនើងទាំងនេះ ត្រូវបាននគរបាលស្រុកនាំមកធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចបានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ៕