CAMSOC-លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញក្ដីរំពឹង និងចង់ឃើញកីឡាករ-កីឡាការិនីរបស់ខ្លួន អាចបំបែកសិទ្ធិផលថ្មី ឬប្រើថិរវេលាតិចជាងមុន ក្នុងការប្រកួតកីឡាអូឡាំពិក-តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) នៅប្រទេសជប៉ុន ដែលគ្រោងធ្វើការប្រកួតចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ ។May be an image of 1 person and text that says '二 #SPORTSLIVEINPEACE'
ការលើកឡើករបស់អគ្គលេខាធិការសហព័ន្ធខាងលើ បន្ទាប់ពីសហព័ន្ធខ្មែរកីឡាហែលទឹក បានកំណត់ និងបង្ហាញនូវបេក្ខភាព ត្រូវបញ្ជូនចូលរួមព្រឹត្តិការណ៍ Tokyo Olympic Game 2020 រួមមានកីឡាករ ហែម ប៊ុច (ហ្វឹកហាត់នៅកម្ពុជា) និងកីឡាការិនី ម៉ីលី តានមីននិក (ហ្វឹកហាត់នៅសហរដ្ឋអាមេរិក) ដែលត្រូវប្រកួតលើវិញ្ញាសា ៥០ម៉ែត្រសេរីដូចគ្នា ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ហែមថុន ពន្លឺ ។May be an image of 1 person, playing a sport, pool and text
លោក ហែម គិរី បានបញ្ជាក់ថា បេក្ខភាពត្រូវបញ្ជូនចូលរួមការប្រកួតកីឡាអូឡាំពិក នាទីក្រុងតូក្យូនេះ ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ស្របតាមគោលការណ៍របស់សហព័ន្ធកីឡាហែលទឹកអន្ដរជាតិ ដែលបានផ្ដល់សិទ្ធអនុគ្រោះដល់កីឡាហែលទឹកកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ដោយទាំងកីឡាករ-កីឡាការិនី សុទ្ធតែមានសិទ្ធិផលខ្ពស់ជាងគេលើវិញ្ញាសា ៥០ម៉ែត្រសេរី ។May be an image of 1 person
ប៉ុន្ដែក្នុងនាមអត្តពលិក ទទួលបានសិទ្ធអនុគ្រោះចូលរួមព្រឹត្ដិការណ៍នេះ លោកមិនរំពឹងក្នុងការប្រជែងមេដាយនោះទេ តែអ្វីដែលសហព័ន្ធសង្ឃឹម គឺកីឡាករ-កីឡាការិនីកម្ពុជា អាចបំបែកសិទ្ធិផលចាស់ ហើយបង្កើតសិទ្ធិផលថ្មីរបស់ខ្លួន ដើម្បីជាបទពិសោធ និងជាដើមទុន សម្រាប់ត្រៀមព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត នាចុងឆ្នាំ២០២១ បើគ្មានការប្រែប្រួលទេនោះ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ។May be an image of 1 person and standing
លោកថា «អ្វីដែលយើងសង្ឃឹមខ្ពស់បំផុត គឺពួកគាត់អាចបំបែកសិទ្ធិផលថ្មី ប្រើរយៈពេលទាប បានន័យថា លឿនជាងមុន ហើយកាន់តែកៀកសិទ្ធិផលការប្រកួតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឈានទៅរកមេដាយ ។ អ៊ីចឹងពួកគាត់បានតាំងចិត្ដខ្ពស់ ហើយយើងក៏ត្រៀមដែរ ពេលគាត់មកពីអូឡាំពិកវិញ កីឡាករអាចបញ្ជូនទៅហាត់នៅចិន ឯកីឡាការិនីត្រឡប់ទៅអាមេរិកវិញ ហាត់ត្រៀមស៊ីហ្គេម ។ បើពួកគាត់ធ្វើបានល្អ យើងនឹងជ្រើសរើសគាត់ត្រឡប់មកវិញ តែបើមិនបានល្អទេ យើងនឹងរើសអ្នកផ្សេង ព្រោះនេះជាគោលការណ៍របស់យើង» ។May be an image of one or more people and pool
គួរដឹងថា សម្រាប់ការប្រកួតកីឡាអូឡាំពិក-ទីក្រុងតូក្យូ ឆ្នាំ២០២០ កម្ពុជាបានទទួលសិទ្ធអនុគ្រោះ ដើម្បីបញ្ជូនអត្តពលិកចូលរួមប្រកួត ២ប្រភេទកីឡា គឺកីឡាអត្តពលកម្ម និងកីឡាហែលទឹក ។ ប៉ុន្ដែកាលពីថ្មីៗកន្លងទៅ កម្ពុជាក៏បានបញ្ជូនអត្តពលិក ២ប្រភេទកីឡាផ្សេងទៀត ចូលរួមការប្រកួតជម្រុះអូឡាំពិកនេះផងដែរ រួមមានកីឡាគុនដាវ និងកីឡាតេក្វាន់ដូ WT តែគួរឲ្យសោកស្ដាយកីឡាករ-កីឡាការិនីកម្ពុជា បានធ្លាក់ត្រឹមវគ្គជម្រុះ ពុំទទួលបានកៅអី ឬសិទ្ធចូលរួមការប្រកួតព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះឡើយ៕
ប្រភព: CAMBODIA SEA GAMES 2023