ពោះវៀនមនុស្សយើងមានប្រវែង ១,៥ ម៉ែត្រ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃ។ ហេតុនេះហើយ មិនគួរធ្វេសប្រហែសនោះទេ ត្រូវចេះពីវិធីថែរក្សា ការពារលាងសម្អាតពោះវៀន ដើម្បីអនាម័យនិងរាងកាយមានសុខភាពល្អ។

១. ញ៉ាំអាហារដែលមានវីតាមីន C
វីតាមីន C មាននៅក្នុងទាំងបន្លែនិងផ្លែឈើច្រើនប្រភេទ និងអាចជួយលាងសម្អាតពោះវៀនបានយ៉ាងល្អ។ ក្នុងនោះរួមមាន ទឹកក្រូចឆ្មារ ផ្លែស្ត្រប៊េរី ប្រភេទស្ពៃបៃតង ផ្កាខាត់ណា…។

២. ញ៉ាំអាហារដែលមានសារធាតុ ប្រូបាយអូទិក (probiotics)
តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា អាហារដែលមានសារធាតុ ប្រូបាយអូទិក (probiotics) អាចជួយការពារការប្រឈមនឹងជំងឺមហារីក។ វាថែមទាំងបញ្ឈប់នូវបញ្ហាហើមពោះវៀន និងជួយសម្រួលដល់ការបន្ទោបង់។ ពពួកអាហារ ប្រូបាយអូទិក មានដូចជា ទឹកដោះគោជូរឬយ៉ាអួ ទឹកខ្មេះផ្លែប៉ោម គីមឈី និងប្រភេទឈីសមួយចំនួន។

៣. ញ៉ាំប្រភេទអាហារដែលមានសារជាតិសាប
ប្រភេទអាហារសាប ដែលជួយឲ្យពោះវៀនមានសុខភាពល្អ និងកាត់បន្ថយហានិភ័យពីជំងឺមហារីកបាន មានដូចជា ដំឡូងបារាំង បាយ គ្រាប់ធញ្ញជាតិ ចេកខ្ចី។

៤. ផឹកទឹកឲ្យបានច្រើន ដើម្បីជួយសម្រួលដល់ការរំលាយអាហារ
នៅពេលរាងកាយខ្វះជាតិទឹក វានឹងបណ្តាលទៅជាអាការៈទល់លាមក ដូច្នេះហើយគួរផឹកទឹក ឲ្យបានពី ១.៥-២ លីត្រ ដើម្បីជៀសឆ្ងាយពីបញ្ហាទាំងនេះ។ ជាពិសេស កុំភ្លេចញ៉ាំបន្លែផ្លែឈើដែលមានជាតិទឹកឲ្យបានច្រើន ដូចជាត្រសក់ ប៉េងប៉ោះ ឪឡឹក និងភ្លៅកង្កែបជាដើម។

៥. ញ៉ាំអាហារដែលមានជាតិសរសៃ
បើអ្នកញ៉ាំអាហារដែលមានជាតិសរសៃច្រើន នោះវាជួយកាត់បន្ថយពីជំងឺមហារីកពោះវៀន។ លើសពីនេះទៅទៀត វាអាចជួយការពារមិនឲ្យឆ្លងបាក់តេរីផ្សេងៗចូលទៅក្នុងពោះវៀន ដំបៅរលាក រួមទាំងជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។

៦. ផឹកតែផ្សំពីឱសថធម្មជាតិ
តែដែលផ្សំចេញពីឱសថធម្មជាតិ ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការសម្អាតពោះវៀន។ តែមួយចំនួនដែលបានផលិតចេញពីគ្រាប់ជី ប្រទាលកន្ទុយក្រពើ ខ្ញី…អាចជួយប្រឆាំងនឹងជំងឺមហារីកពោះវៀន និងការទល់លាមក។ យ៉ាងណាមិញ គួរពិភាក្សាជាមួយគ្រូពេទ្យមុនអ្នកផឹកតែទាំងនេះ ព្រោះពេលខ្លះវាក៏អាចបង្កផលប៉ះពាល់ដែរ៕