ក្បាលពោះរាបស្មើគឺជាបំណងប្រាថ្នារបស់នារីៗទូទៅដែលចង់បានរាងស្អាតស្រឡូនគួរឲ្យទាក់ទាញ។ អ្នកអាចមានចង្កេះតូចរាបស្មើចេញរាង S បាន តែទាល់តែអ្នកឧស្សាហ៍ដោយជារៀងរាល់មុនពេលចូលគេង ត្រូវចំណាយពេល៥នាទីធ្វើលំហាត់ប្រាណទាំង ៥ ក្បាច់នេះ៖

១. គេងងើប គេងងើប
គេងលើពូករាបស្មើមិនប្រើខ្នើយកើយ ហើយលើកដៃឡើងលើ ប្រឹងងើបអង្គុយ។ គេងងើបគេងងើបបែបនេះ ៣០ដង។

២. ជើងមួយជាន់លើពូក ទប់ដោយជើងម្ខាងទៀត
ប្រើជើងម្ខាងច្រត់ខ្លាំងទៅលើពូក និងម្ខាងទៀតទប់លំនឹង ទ្រេតខ្លួនយឺតៗទៅលើពូក ហើយងើបមកវិញ។ ធ្វើបែបនេះទៅមក ឲ្យបាន ៣០ដង។

៣. គេងបញ្ឈរជង្គង់ហើយប្រឹងងើបក្បាលពោះឡើង
ដាក់ដៃក្រោមខ្នង រួចបញ្ឈរជង្គង់ហើយប្រឹងរុញក្បាលពោះឡើងលើ ។ ធ្វើបែបនេះ ៣០ដងអ្នកនឹងចាប់ផ្ដើមទទួលអារម្មណ៍ក្ដៅត្រង់បរិវេណផ្នែកក្បាលពោះ។

៤. ដេកត្រដាងខ្លួនរួចងើបទៅប៉ះចុងម្រាមជើង
គេងទទឹងគ្រែឲ្យកមកផុតគ្រែ រួចហើយប្រឹងងើបមកចាប់ចុងជើងវិញ ធ្វើបែបនេះឲ្យបាន ៣០ដង។

៥. គេងឲ្យត្រង់ខ្លួនរួចលើកជើងបង្វិល
គេងលើពូកដាក់ខ្នងរាបស្មើ រួចលើកជើងបង្វិលចុងជើងទៅមកជារង្វង់ ធ្វើឲ្យបាន៣០ជុំ សឹមដាក់ចុះ។
ទាំងនេះគឺជាក្បាច់ហាត់ដែលងាយស្រួលតែប្រសិទ្ធភាពខ្ពស់ដែលរាល់គ្នាអាចសាកល្បងបាន ដើម្បី ទទួលបានក្បាលពោះរាបស្មើស្រស់ស្អាត៕