រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងថា មានអ្នកជំងឺជាជនជាតិបរទេសម្នាក់ តែងតែទៅផ្សារទួលទំពូង ទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ! សូមពាក់ម៉ាស និងរក្សាគម្លាត នៅពេលទៅចេញក្រៅ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៩៣នាក់ ខណៈអ្នកជំងឺ៧៥៤នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០ ១៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៤ ៣២៥នាក់ និងស្លាប់សរុបចំនួន ៣៦៨នាក់៕