រាជធានីភ្នំពេញ៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសមួយស្ដីពី ថ្លៃលក់រាយនៃប្រេងសាំងនៅតាមស្ថានីយ៍នីមួយៗ។ ដោយផ្អែកទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ នៅថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នឹងត្រូវលក់តម្លៃ៤.០៦០រៀល/លីត្រ សម្រាប់សាំងធម្មតាEA92 និង ៣.៧១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

យ៉ាងណាមិញដើម្បីជួសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន និងដោយមានការចូលរួមចំណែកនៃក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃរាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ/លីត្រ។

ជាមួយគ្នានោះដែរ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្តនាថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ គឺមកនៅត្រឹម ៣.៩០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តអានសេចក្ដីលម្អិតដូចខាងក្រោមនេះ៖

ប្រភព៖ ក្រសួងពាណិជ្ជកម្ម