រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាងលក់សម្លៀកបំពាក់ Ten11 សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១ និង០០ ដល់ម៉ោង ១១និង២០នាទី មានអ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៩៣នាក់ ខណៈអ្នកជំងឺ៧៥៤នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០ ១៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៤ ៣២៥នាក់ និងស្លាប់សរុបចំនួន ៣៦៨នាក់៕