បងប្អូនភាគច្រើនតែងនិយកក្នុងការខត្រី ខជើងជ្រូក ខបង្កងជាដើម។ បើនិយាយពីរឿងខបង្គហាក់ដូចជាប្លែកបន្ដិចសម្រាប់បងប្អូនដែលពុំធ្លាប់ហូប និងពុំធ្លាប់ប្រទះ។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបកក្នុងការធ្វើម្ហូបមួយមុខនេះទាំងអស់គ្នា។

១. គ្រឿងផ្សំ
– បង្គាបកអោយស្អាត
– ស្ករត្នោត ម្សៅស៊ុប ទឹកត្រី ម្រេច
– ខ្ទឹមសចិញ្ច្រាំអោយម៉ត់
– ស្លឹកខ្ទឹម

២. វិធីធ្វើ
– យកបង្គាមកប្រលាក់ជាមួយ ម្សៅស៊ុប ទឹកត្រី ម្រេច ស្ករ ច្របល់អោយសព្វទុកមួយអន្លើ។
– ដាក់ស្ករចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ប្រេងឆាបន្តិច ហើយដាក់ស្ករត្នោតចូល កូរអោយឡើងចេញជើងអង្គ្រង បន្ទាប់មកដាក់ខ្ទឹមសបំពងអោយឈ្ងុយបន្តិច ទើបដាក់បង្គាចូល កូរចូលគ្នាអោយសព្វចូលជាតិ ( បន្ថែមទឹកបន្តិច ) ទុកអោយពុះ រួចភ្លក់មើលអោយល្មម បើស្ទើរគ្រឿងអ្វី អាចបន្ថែមតាមការចូលចិត្ត ទើបដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច៕