រាជធានីភ្នំពេញ៖ យោងតាមប្រភពផ្ដល់ព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិ កោះរកា និងក្អមសំណ (ព្រំដែនកម្ពុជា-វៀតណាម) សមត្ថកិច្ចព្រំដែនវៀតណាម បានយកសាឡង់ដឹកខ្សាច់ ប្រមាណ ៣៥គ្រឿង និងនាវាកងទ័ពការពារព្រំដែនចំនួន៣គ្រឿង មកដាក់ពង្រាយបិទទន្លេមេង្គ ក្នុងគោលបំណងដើម្បីទប់ស្កាត់ ផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី របស់ជនជាតិវៀតណាម ចំនួន៧៨បែ ចូលទៅក្នុងប្រទេសវៀតណាម ។

បច្ចុប្បន្នបែចិញ្ចឹមត្រីចំនួន៧៨ របស់ជនជាតិវៀតណាម ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ សំដៅចូលទៅក្នុងប្រទេសវៀតណាម កំពុងសំចតនៅកោះតាឈឹង ស្ថិតក្នុងភូមិសាស្រ្ត ឃុំខ្ពបអាទាវ ស្រុកលើដែក ខេត្តកណ្តាល ចម្ងាយពីខ្សែបន្ទាន់ព្រំដែនប្រមាណ១៤ ទៅ១៥គីឡូម៉ែត្រ ៕