ការប្រកួតជម្រុះ World Cup 2022 ដែលកាតាធ្វើជាម្ចាស់ផ្ទះនោះ ពេលនេះនៅតំបន់អាសុីបានឈានដល់ចូលជុំទី ៣ ហើយ ដោយមាន ១២ប្រទេស។May be an image of 3 people and people standing

ក្នុងចំណោម ១២ប្រទេសនោះ មាន៧ប្រទេសជាអ្នកឈរកំពូលតារាងនៅពូលនីមួយៗ ចំណែក៥ប្រទេសទៀតជាក្រុមលេខ ២ល្អ។ នេះជាប្រវតិ្តសាស្ត្រថ្មីសម្រាប់វៀតណាម ដែលអាចឈានដល់ការប្រកួតជម្រុះជុំទី ៣ នេះ។​ វៀតណាមឡើងមកក្នុងនាមជាក្រុមលេខ ២ ល្អ នៅក្នុងពូល G។May be an image of text

ការចាប់ឆ្នោតបែងចែងពូលនៃជុំទី ៣នេះ នឹងធ្វើឡើងនៅថ្ងៃទី ២៤​ ខែមិថុនា ខាងមុខនេះ ដោយ ១២ប្រទេសនេះ នឹងបែងចេកជា ២ពូល។

១២ប្រទេសនោះរួមមាន:

ផត 1: អ៊ីរ៉ង់ និង ជប៉ុន 

ផត 2:កូរ៉េខាងជើង និង អូស្ត្រាលី

ផត 3: អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ាក់

ផត 4: អារ៉ាប់រួម និង ចិន

ផត 5:សុីរុី និង អូម៉ង់

ផត 6: លីបង់ និង វៀតណាម

ប្រភព: ASEAN FOOTBALL