(ភ្នំពេញ)៖ នេះជាមធ្យោបាយថ្មីមួយទៀតដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើដល់អតិថិជនក្នុងការទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ឲ្យកាន់តែមានភាពងាយស្រួលនៅ ផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងអ៊ីអនម៉េកវែលយូ ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានបន្ថែមមុខងារក្នុងការទូទាត់តាមឃ្យូអរកូដអេស៊ីលីដាម៉ូបាល បន្ថែមលើមធ្យោបាយដែលមានស្រាប់ តាមរយៈការទូរទាត់តាមប័ណ្ណគ្រប់ប្រភេទជាមួយនឹងម៉ាស៊ីនឆូតកាតដ៏ទំនើបទាន់សម័យរបស់ធនាគារ អេស៊ីលីដា នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងអ៊ីអនម៉េកវែលយូ ។

អរគុណចំពោះដៃគូដ៏ឆ្លាតវៃទាំងអស់របស់ធនាគារ អេស៊ីលីដា និងជាពិសេសផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងអ៊ីអនម៉េកវែលយូ ។
សូមអញ្ជើញអតិថិជនរីករាយនិងការទិញទំនិញនានា រួមទាំងមធ្យោបាយក្នុងការទូរទាត់ដ៏ទាន់សម័យ មានសុវត្ថិភាពខ្ពស់ និងងាយស្រួលបំផុតពីផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី អ៊ីអនម៉េកវែលយូ និងដៃគូអាជីវកម្មច្រើនជាង ៨០០០០ កន្លែងនៅទូរទាំងប្រទេស និងនៅឯបរទេស ។