វិធីមួយនេះត្រូវបានណែនាំជាពិសេសសម្រាប់មិត្តនារីដែលចង់សម្រកទម្ងន់ និង រក្សាទម្ងន់ដោយធម្មជាតិ៖

មូលហេតុដែលអ្នកគួរតែទទួលទានទឹកក្ដៅឧណ្ឌៗ៖
• ការទទួលទានទឹកក្តៅឧណ្ឌៗ ជួយអោយឈាមរត់បានស្រួល និង ជួយដុតបំផ្លាញ់ជាតិខ្លាញ់នៅក្នុងខ្លួនបានយ៉ាងមានប្រសិទ្ធិភាព។ ការផឹកទឹកក្តៅធ្វើឱ្យសរីរាង្គខាងក្នុង ជាពិសេសបំពង់រំលាយអាហារដំណើរការបានកាន់តែប្រសើរ។

នៅពេលសីតុណ្ហាភាពសរីរាង្គខាងក្នុងឡើងដល់ ១ អង្សាសេការរំលាយអាហារថាមពលរបស់រាងកាយនឹងដំណើរការបានល្អជាង ១០-១២ ភាគរយធ្វើឱ្យការដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព និងជួយឱ្យស្រកទំងន់ងាយ។

• ទឹកក្តៅជួយឱ្យសរីរាង្គខាងក្នុងធ្វើការបានល្អប្រសើរ និង ធ្វើឱ្យកាកសំណល់ចេញពីរាងកាយកាន់តែប្រសើរជាងមុន។ ប្រព័ន្ធនៃការបញ្ចេញកាកសំណល់ចេញពីរាងកាយធ្វើការបានល្អប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ ថ្លើម និង តម្រងនោមក៏ធ្វើដំណើរកាន់តែប្រសើរជាមុន ដែលជាហេតុធ្វើអោយការបណ្ដេញជាតិពុលពីរាងកាយដំណើរការបានកាន់តែល្អ។

• ការទទួលទានទឹកក្ដៅក៏អាចជួយអោយអ្នកបត់ជើងតូចញឹកញាប់ជាងមុន ដែលជួយបណ្ដេញជាតិទឹកលើសពីក្នុងរាងកាយ។ ការផឹកទឹកក្តៅក៏មានប្រសិទ្ធភាពក្នុងការបំបាត់ការទល់លាមកនិងហើមពោះផងដែរ៕