ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅមុននេះបន្តិច បានចេញសេចក្តីប្រកាសមួយស្ដីពី ករណីមរណភាពរបស់លោក ម៉ម សុខេន អាយុ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ដោយសារជំងឺប្រចាំកាយរ៉ាំរ៉ៃ ហើយលោកក៏ធ្លាប់បានរកឃើញមានឆ្លងជំងឺកូវីដ១៩ផងដែរ កាលពីថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។ ក្រោយការព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាងមួយខែ លោកបានជាសះស្បើយពីជំងឺនេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យលោកត្រឡប់មកលំនៅឋានវិញ ព្រមទាំងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃបន្ថែម។

ដោយសារសុខភាពនៃជំងឺរ៉ាំរ៉ៃរបស់លោកមានសភាពធ្ងន់ធ្ងរពេក ទោះបីជាព្យាបាលជាពីជំងឺកូវីដ១៩ ក៏ដោយក៏ស្ថានភាពសុខភាពមិនល្អឡើងវិញឡើយ រហូតដល់យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម សុខេន ក៏បានទទួលមរណភាពតែម្ដង ។នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានចុះយកសំណាកសព រកឃើញថាមិនមានជំងឺកូវីដ១៩ទេ។

បន្ទាប់មក រដ្ឋបាលខេត្តអនុញ្ញាតឲ្យក្រុមគ្រួសារសពរបស់ លោក ម៉ម សុខេន ធ្វើបុណ្យតាមប្រពៃណីបាន តែត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល ដែលមានជាធរមាន៕

សូមអានសេចក្ដីលម្អិតដូចខាងក្រោមនេះ៖