ខេត្តកណ្តាល៖ អាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ២៤៣លីត្រ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល ធ្វើការដកហូត កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

ប្រតិបត្តិការនេះ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ ជាពិសេសទំនិញអាល់កុលក្លែងក្លាយ (មេតាណុល) នៅក្នុងផ្សារតាខ្មៅថ្មី ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ចំនួន ២៤៣លីត្រ បន្ទាប់មកបានធ្វើកំណត់ហេតុដកហូតយកអាល់កុលទាំងនេះ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕