រាជធានីភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅមុននេះបន្តិចបានចេញសេចក្ដីមយថា “សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាពនិងសូមអំពាវនាវដល់ #ប្រជាពលរដ្ឋ​ ដែលបានទៅ ហាង Baby Care សាខាផ្សារសុវណ្ណា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​A៨៩ ផ្លូវ២៧១ កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖២៥ ដល់ ១៥៖៤០ ដោយសារមានអ្នកជំងឺកូវីដ១៩​​ បានទៅកាន់ទីនោះ។

ជាមួយគ្នានោះដែរ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕