បញ្ញាខួរក្បាលរបស់មនុស្សតែងមានការវិវត្តទៅតាមអាយុ សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់យើង ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីការចុះខ្សោយនៃបញ្ញាបាននោះទេ នៅពេលវ័យកាន់តែចាស់។ បើនិយាយជារួម ភាពចាស់កាន់តែឈានចូលក្នុងជីវិតរបស់អ្នក ការភ្លេចភ្លាំងក៏កាន់តែច្រើនដែរ។ ដូច្នេះ ថ្ងៃនេះយើងនឹងបង្ហើបពីអាថ៌កំបាំងទាំង ៧ យ៉ាង ដើម្បីជួយថែរក្សាប្រព័ន្ធខួរក្បាលរបស់អ្នករឹងមាំ។

១. ការធ្វើលំហាត់ប្រាណរាងកាយ៖ តាមការស្រាវជ្រាវមួយបានបង្ហាញថា ការអនុវត្តន៍លំហាត់ប្រាណសាច់ដុំ អាចជួយដល់ការវិវត្តបញ្ញារបស់អ្នក។ ជាពិសេស ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំ គឺជួយកាត់បន្ថយសម្ពាធឈាម ធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមមានតុល្យភាព និងកាត់បន្ថយស្ដ្រេស។ ដូច្នេះការធ្វើហាត់ប្រាណអាចជួយបង្កើនសមត្ថភាពខួរក្បាលរបស់អ្នក ក៏ដូចជាជួយធ្វើឱ្យប្រព័ន្ធបេះដូងរបស់អ្នកដំណើរការបានល្អផងដែរ។

២. បង្កើនការញុំាអាហារល្អៗសម្រាប់សុខភាព៖ ការទទួលបាននូវរបបអាហារូបត្ថម្ភត្រឹមត្រូវ គឺជាផ្នែកមួយជួយដល់សុខភាពផ្លូវចិត្ត ក៏ដូចជារាកាយរបស់អ្នកបានល្អប្រសើរ។ ឧទាហរណ៍៖ អ្នកត្រូវសង្កត់ធ្ងន់លើការបរិភោគអាហាររួមមាន ផ្លែឈើ បន្លែបៃតង ត្រី សាច់ ប្រេងអូលីវ និងគ្រាប់ធញ្ញជាតិ ដែលទាំងអស់នេះវាជួយបង្កើនស្មារតីនៃការចងចាំរបស់អ្នកបានល្អ។

៣. ចៀសវាងថ្នាំជក់៖ អ្នកត្រូវចៀសវាងថ្នាំជក់គ្រប់ប្រភេទទាំងអស់។
៤. កុំផឹកគ្រឿងស្រវឹង៖ ការផឹកស្រាច្រើនពេក គឺជាកត្តាហានិភ័យចំបងធ្វើឱ្យអ្នកកើតជំងឺវង្វេង។ ប្រសិនបើអ្នកមិនអាចចៀសបានពីផឹកគ្រឿងស្រវឹង អ្នកគួរផឹកតែពីរកែវបានហើយក្នុងមួយថ្ងៃ។

៥. ថែទាំអារម្មណ៍របស់អ្នកឱ្យបានល្អប្រសើរ៖ មនុស្សដែលបាក់ទឹកចិត្ត ថប់បារម្ភ នឿយហត់ និងធុញថប់ គឺធ្វើឱ្យមុខងារនៃប្រព័ន្ធចងចាំរបស់ពួកគេមានការថយចុះ ហើយវាត្រូវបានគេសិក្សារកឃើញថា វាក៏ធ្វើឱ្យប៉ះពាល់ការគេងមិនស្កប់ស្កល់ និងប៉ះពាល់សុខភាពផ្លូវចិត្តធ្ងន់ធ្ងរទៀតផង៕