ក្រោយត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីបំពេញបេសកម្មជម្រុះ World Cup 2022 រួចរាល់មក សមាជិកក្រុមជម្រើសជាតិទាំងអស់តម្រូវអោយធ្វើចត្តាឡីស័ក ១៤ថ្ងៃជាមុនសិន ស្របទៅតាមគោលការណ៍របស់ក្រសួងសុខភិបាលកម្ពុជា។May be an image of one or more people and people standingសម្រាប់ទីតាំងដែលសមាជិកក្រុមជម្រើសជាតិត្រូវធ្វើចត្តាឡីស័កនោះ គឺស្ថិតក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថមួយកន្លែង ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។គួរបញ្ជាក់ផងដែរ ចំពោះលទ្ធផលដែលទៅប្រកួតនៅប្រទេសបារ៉ែននោះ កម្ពុជាហាក់បីដូចជាធ្វើមិនសូវបានល្អពោលគឺ ចាញ់បារ៉ែន ៨-០ បន្តាប់មកចាញ់ អ៊ីរ៉ាក់ ៤-១ និងចុងក្រោយចាញ់អ៊ីរ៉ង់ ១០-០ មានតែមួយពិន្ទុប៉ុណ្ណោះនៅក្នុងពូល C៕ May be an image of 2 people, people standing, people playing sports, grass and text

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា