រាជធានីបាងកក៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅក្នុងប្រទេសថៃ នៅតែបន្ដ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ជាង៣ ០០០នាក់ ហើយក្នុងនោះមានអ្នកនៅក្នុងពន្ធនាគារជិត៨០០នាក់ និងមានករណីស្លាប់ថ្មី ចំនួន១៧នាក់។

ក្រសួងសុខាភិបាលសាធារណៈថៃ បានចេញរាយការណ៍របស់ខ្លួន នៅព្រឹក ថ្ងៃចន្ទ (ទី១៤ ខែមិថុនា) ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA)  បានបន្ដរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន៣ ៣៥៥នាក់ និងករណីស្លាប់ថ្មី ១៧នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានពលរដ្ឋធម្មតា ចំនួន២ ៥៧១នាក់ និងអ្នក​នៅក្នុងពន្ធនាគារ ចំនួន៧៨៤នាក។

គិតត្រឹមវេលាខាងលើ ប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩ សរុប ១៩៩ ២៦៤នាក់  ហើយក្នុងនោះមានអ្នកជាសះស្បើយ ចំនួន១៥៤ ៤១៤នាក់ និងអ្នកស្លាប់ ១ ៤៦៦នាក់៕​